តើ ITEE ជាអ្វី?

ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA ជប៉ុន។ វាគឺជាការប្រឡងថ្នាក់ជាតិធំបំផុតមួយនៅក្នុងប្រទេសជប៉ុន ដោយមានបេក្ខជនប្រឡងប្រមាណ 600.000 នាក់ជារៀងរាល់ឆ្នាំ។ ការប្រឡង ITEE ត្រូវបានធ្វើឡើងនៅតាមកាលបរិច្ឆេទ និងសំនួរដូចគ្នារវាងបណ្តាប្រទេស ដែលជាសមាជិកនៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ។ ការប្រឡងនេះត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំជាទូទៅនៅក្នុងខែមេសា និងខែតុលា។

បច្ចុប្បន្នមានការប្រឡង ៤ កំរិតដែលរៀបចំដោយ ITPEC៖

  • កម្រិតទី 1: ការប្រឡងកំរិត IP (IT Passport Exam): ការប្រលងនេះសម្រាប់បេក្ខជនទូទៅដែលបានបញ្ចប់ការសិក្សា ហើយចង់បានវិញ្ញាបនប័ត្រ ITEE ថែមទៀតដើម្បីបញ្ជាក់ពីកំរិតជំនាញវិជ្ជាជីវៈមូលដ្ឋានផ្នែកព័ត៌មានវិទ្យា។
  • កម្រិតទី 2: ការប្រឡងវិស្វករព័ត៌មានវិទ្យាមូលដ្ឋាន FE (Fundamental Information Technology Engineer Examination): ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT និងនិស្សិតបញ្ចប់ការសិក្សា និងនិស្សិតបញ្ចប់ការសិក្សាជំនាញបច្ចេកវិទ្យា ។
  • កម្រិតទី 3: ការប្រឡងវិស្វករព័ត៌មានវិទ្យា AP (Applied Information Technology Engineer Examination): ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT និងមានបទពិសោធន៍ការងារជាច្រើនឆ្នាំ។
  • កម្រិតទី 4: ការប្រឡងកម្រិតខ្ពស់ AE (Advanced Examination): ការប្រឡងនេះសមស្របសម្រាប់អ្នកជំនាញ IT ដែលមានបទពិសោធជាក់លាក់។

សិក្សា IT Passport នៅ NIPTICT

វិទ្យាស្ថានជាតិ NIPTICT  សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង JICA របស់ប្រទេសជប៉ុន បានរៀបចំវគ្គបណ្ដុះជំនាញវិស្វករ IT កម្រិតទី ១ IP។ កម្មវិធីបណ្តុះបណ្តាលពិសេសដើម្បីលើកកម្ពស់ឱកាសការងារនៅក្រុមហ៊ុនជប៉ុន។ គោលបំណងចម្បងនៃកម្មវិធីហ្វឹកហ្វឺននេះគឺដើម្បីអភិវឌ្ឍវិស្វកម្ម ICT ដើម្បីធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន ដែលមានជំនាញដូចជាព័ត៌មានវិទ្យា ការគ្រប់គ្រង់​ និងការធ្វើជំនួញ ។

ការប្រលង ITEE

ការប្រលងនេះត្រូវបានគេទទួលស្គាល់ថាជាការប្រលងវាស់កម្រិតចំណេះដឹង លើ វិស័យបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ឱកាសការងារទាំងក្នុង និងក្រៅប្រទេស។ វិញ្ញាបនប័ត្រ ITEE ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងបណ្តាប្រទេសនៅអាស៊ានរួមមាន ចិន តៃវ៉ាន់ ឥណ្ឌា ជប៉ុន កូរ៉េ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ថៃ វៀតណាម និងបង់ក្លាដេស។ ដោយឡែក កម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការដំបូងនៃការរៀបចំការទទួលស្គាល់វិញ្ញាបនប័ត្រ ITEE នេះ។ ​

វគ្គបណ្តុះបណ្តាលនានាកន្លងមក

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៃ វិទ្យាស្ថានជាតិនិបទិកកន្លងមកបានបើកវគ្គបណ្ដុះបណ្ដាលនេះចំនួន ១១ដងរួចមកហើយគិតមកដល់ពាក់កណ្តាលឆ្នាំ ២០១៩នេះ ។សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលទាំងនេះមានចំនួនសរុបប្រមាណ ២៥០ នាក់ អញ្ជើញមកពី ក្រសួង សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឯកជន។

សំណួរដែលគេសួរញឹកញាប់ (FAQ)

០១. តើវគ្គសិក្សានេះនឹងបង្រៀនអ្វីខ្លះ? តើវគ្គសិក្សានេះនឹងបង្រៀនអ្វីខ្លះ?

មានផ្នែកធំៗបី គឺ យុទ្ធសាស្រ្ត(ជំនួញ, ប្រព័ន្ធ..) ​ការគ្រប់គ្រង់(គំរោង, សេវាកម្ម..) និង បច្ចេកវិទ្យា (មូលដ្ឋានគ្រឺះ, ប្រព័ន្ធកំព្យូរទ័រ, ទិន្នន័យ, បណ្តាញ, សន្តិសុខពត៌មាន..)។​ អ្នកនឹងយល់ពីមូលដ្ឋានគ្រឺះលើផ្នែកនីមួយដែលអ្នកធ្លាប់ជួបក្នុងបញ្ហាប្រចាំថ្ងៃលើផ្នែកធំៗទាំងបីនេះ ដែលជាផ្នែកមួយធ្វើឲ្យការងារ និងជំនួញរបស់អ្នកកាន់តែអភិវឌ្ឍល្អប្រសើរ។

០២. តើការបង្រៀនជាភាសាអ្វី?​ ឯកសារភាសាអ្វីដែរ? តើការបង្រៀនជាភាសាអ្វី?​ ឯកសារភាសាអ្វីដែរ?

ការបង្រៀនជាភាសាខ្មែរ ហើយឯកសារភាសាមានជាភាសាខ្មែរ និងភាសាអង់គ្លេសដែលនឹងផ្តល់ជូនដោយឥតគិតថ្លៃនៅពេលចូលរៀន។

០៣. បើខ្ញុំមិនមានជំនាញ​ IT តើខ្ញុំអាចរៀនបានទេ? បើខ្ញុំមិនមានជំនាញ​ IT តើខ្ញុំអាចរៀនបានទេ?

សម្រាប់កំរិត IP នេះ ពិតជាបាន។

០៤. តើគ្រូបង្រៀនជានរណា?​តើគ្រូបង្រៀនជានរណា?​

សាស្ត្រាចារ្យមកពីនៅសកលវិទ្យាល័យជាតិគ្រប់គ្រង់ និង​ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានបទពិសោធន៍លើការបង្រៀន លើផ្នែកនីមួយៗច្បាស់លាស់ និងមានវិញ្ញាបនប័ត្រ ITEE នេះផ្ទាល់តែម្តង។

០៥. តើអ្វីខ្លះជាឱកាសបន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ? ​តើអ្វីខ្លះជាឱកាសបន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ?

មានឪកាស និងមាន​ផ្គត់ផ្គង់ទៅប្រលងយកវិញ្ញាបនប័ត្រ ITEE នៅប្រទេសវៀតណាម។

០៦. តើអ្វីខ្លះជាឱកាសបន្ទាប់ពីប្រលងជាប់វិញ្ញាបនប័ត្រ?តើអ្វីខ្លះជាឱកាសបន្ទាប់ពីប្រលងជាប់វិញ្ញាបនប័ត្រ?

ជាភស្តុតាងយ៉ាងរឹងមាំថាអ្នកមានជំនាញវិជ្ជាជីវៈផ្នែកព័ត៌មានវិទ្យា។ មានគុណសម្បត្តិខ្ពស់នៅក្នុងទីផ្សារការងារ ជំនាញនិងចំណេះដឹងដែលនឹងទទួលស្គាល់ដោយរដ្ឋាភិបាល វិញ្ញាបនប័ត្រព័ត៌មានវិទ្យាដែលទទួលស្គាល់ទូទៅនៅក្នុងបណ្តាល ប្រទេសទាំង៧។ មានអាទិភាពខ្ពស់ក្នុងជ្រើសរើសចួលរើសបម្រើការងារនៅតាមក្រុមហ៊ុនដែលទទួលស្គាល់វិញ្ញាបនប័ត្រ ITEEនេះ។ជាពិសេសក្រុមហ៊ុនជប៉ុន។ ការធ្វើអន្តោប្រវេសន៍ទៅប្រទេសជប៉ុនកាន់តែមានភាពងាយស្រួល។