វគ្គទីពីរ IT Professional Training ដោយប្រើប្រាស់សៀវភៅត្រៀម IT Passport ថ្មី

សេចក្ដីជូនដំណឹង វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាផ្នែកមួយនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មាន វិទ្យា ក្រោមការគាំទ្រភាពជាដៃគូ របស់ទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ។​ IT Passport ជាកម្មវិធីកម្រិត ដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុន ឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។ ITEE (Information Technology Engineers Examination) គឺជាការប្រឡងវិស្វករផ្នែកបច្ចេកវិទ្យាដែលគ្រប់គ្រងដោយ IPA ជប៉ុន។ វាគឺជាការប្រឡងជាប់ថ្នាក់ជាតិធំ បំផុតមួយនៅក្នុងប្រទេសជប៉ុនដោយមានបេក្ខជនប្រឡងប្រមាណ 600.000 នាក់ជារៀងរាល់ឆ្នាំ។ ការប្រឡង ITEE ត្រូវបានធ្វើឡើងនៅតាមកាលបរិច្ឆេទ និងសំនួរដូចគ្នារវាងបណ្តាប្រទេសដែលជាសមាជិក នៃវិទ្យាស្ថាន ITPEC (Information Technology Professionals Examination Council) ។ ការប្រឡងនេះត្រូវបានធ្វើឡើងពីរដង ក្នុងមួយឆ្នាំជាទូទៅនៅក្នុងខែមេសានិងខែតុលា។

អត្ថប្រយោជន៍វគ្គបណ្ដុះបណ្ដាល៖

 • ទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ ដោយវិទ្យាស្ថានជាតិ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាតំណាងអោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា
 • ទទួលបានការឧទ្ទេសនាមឱ្យចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា
 • ត្រៀមខ្លួនដើម្បីប្រឡងវិញ្ញាបណ្ណបត្រវិស្វករបច្ចេកវិទ្យានាពេលអនាគត និងទទួលបានឪកាសការងារ នៅអាស៊ាន និងជប៉ុន
 • សិស្សដែលបានពិន្ទុខ្ពស់ និងទទួលបានការឧបត្ថមគាំទ្រពីអង្គការ CIESF ដើម្បីទៅប្រលងយកសញ្ញាបត្រ ITEE នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
 • ផ្ដល់ជូនសៀវភៅមេរៀនដោយឥតគិតថ្លៃ

បេក្ខជនទៅប្រលងនៅប្រទេសវៀតណាមកាលពីខែមេសា ឆ្នាំ២០១៩

ចុះឈ្មោះ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩
 • រយៈពេល៖ 3 សប្តាហ៏ ស្មើរនឹង ៤៥ម៉ោង (វគ្គដំបូងចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា ដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩)
 • វគ្គដំបូង៖ ចាប់ផ្តើមពីថ្ងៃទី ១៥ ខែកក្កដា ដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩(បានបញ្ចប់)
 • វគ្គទីពីរ៖ ចាប់ផ្តើមពីថ្ងៃទី ៣០​ តុលា ដល់ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩ (កំពុងទទួលចុះឈ្មោះចូលរៀន)
 • វេនសិក្សា៖ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 5:30 PM ដល់ម៉ោង 8:30 PM
 • តម្លៃវគ្គសិក្សា៖ 60$/ម្នាក់
 • ទីតាំងបណ្ដុះបណ្ដាល៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង
 • ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា៖ លោកគ្រូ ឡាយ លាងស្រស់ 089 909 978
 • ទំនាក់ទំនងចុះឈ្មោះតាមរយៈ ៖ អ្នកគ្រូ ចាន់ថា 011 45 96 96