ពិធីបិទវគ្គបណ្ដុះបណ្ដាល IT Passport ដល់មន្ត្រីរាជការ

វគ្គបណ្ដុះបណ្ដាល IT Passport ទៅដល់មន្ត្រីរាជការ ដែលមានរយៈពេល មួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី ០៨ ដល់ ១២ ខែមេសា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានទីតាំងនៅផ្លូវជាតិលេខ ៦ អា ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្មំពេញ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ អញ្ជើញមកពី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមហាផ្ទៃ និងវិទ្យាស្ថានជាតិ NIPTICT។ ក្នុងឪកាសនោះដែរ ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន បានផ្ដល់ជាកិត្តិយស ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់ សិក្ខាកាមសរុប ៤២ នាក់ ស្រី ០៤ នាក់។

សិក្ខាកាមដែលបានចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ ក្លាយជាជនបង្គោលដើម្បីជួយគាំទ្រ ដោះស្រាយបញ្ហាបច្ចេកទេស IT និងបណ្តុះបណ្តាលបន្តដល់មន្ត្រី ឬបុគ្គលិកផ្សេងទៀតក្នុងក្រសួង/ ស្ថាប័ន របស់ខ្លួន។ IT Passport Course គឺជាកម្រិតដំបូងនៅក្នុង កម្មវិធីប្រលងសញ្ញាប័ត្រវិស្វករ IT (IT Engineer Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយ រដ្ឋាភិបាលប្រទេសជប៉ុន។