ពិធីបិទកម្មវិធីវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ដល់មន្ត្រីរាជការ នៃខេត្តកំពង់ធំ

កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ដល់មន្ត្រីរាជការនៃខេត្តកំពង់ធំ ដែលមានរយៈពេល មួយសប្ដាហ៍ពេញ គិតចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២០ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅទីរួមខេត្តកំពង់ធំ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ អញ្ជើញមកពី មន្ទីរនានានៅក្នុងខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោក ហ៊ាន សំបឿន អនុប្រធានវិទ្យាស្ថាន តំណាង ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិនីបទិក បានផ្ដល់ជាកិត្តិយស ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់ សិក្ខាកាមសរុប  ២៨ នាក់ ស្រី ០៩ នាក់។