វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សូមជូនដំណឹងដល់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាមន្ត្រីរាជការ បុគ្គលិកកិច្ចសន្យា ទាំងអស់ឱ្យបានជ្រាបថា៖ វិទ្យាស្ថានជាតិ NIPTICT សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង JICA របស់ប្រទេសជប៉ុន បានរៀបចំវគ្គបណ្ដុះជំនាញវិស្វករ IT កម្រិតទី ១ (IT Passport) ដោយផ្តោតសំខាន់លើ ៤ ចំនុច គឺ Technology, Management, Strategy និង Security ។ IT Passport ជាកម្មវិធីកម្រិតដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination – ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងត្រូវការបុគ្គលិក ដែលមានសញ្ញាប័ត្រ ITEE នេះ។